ប៉ៃលិន៖
នាព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា
ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ
០០៧ សហវ. សរ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី-ខេត្ត
ឆ្នាំ២០២៥-២០២៧
និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥
ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់
លោកជំទាវអភិបាលខេត្ត,
លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត, លោក
ណេង ករុណា ប្រធានរតនាគារខេត្ត និងលោកស្រី ឡាយ សុផា
តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី នាយកទីចាត់ការនៃរដ្ឋបាលខេត្ត, អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់
និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។
សូមអរគុណ!